២ ពង្សាវតារក្សត្រ 1:13 - Compare All Versions
២ ពង្សាវតារក្សត្រ 1:13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ស្ដេចបានចាត់មេទ័ពទីបី និងពួកហាសិបនាក់ ឲ្យទៅថែមទៀត មេទ័ពទីបីនោះបានឡើងទៅលុតជង្គង់ក្រាបនៅមុខលោកអេលីយ៉ា អង្វរថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងជីវិតរបស់ហាសិបនាក់នេះផងចុះ។
២ ពង្សាវតារក្សត្រ 1:13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ស្ដេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ា រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។
២ ពង្សាវតារក្សត្រ 1:13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រួចទ្រង់ក៏ចាត់មេទ័ពទី៣ នឹងពួក៥០នាក់របស់គាត់ ឲ្យទៅថែមទៀត មេទ័ពទី៣នោះក៏ឡើងទៅលុតជង្គង់ក្រាបនៅមុខអេលីយ៉ាអង្វរថា ឱអ្នកសំណប់របស់ព្រះអើយ សូមអាណិតមេត្តាឲ្យជីវិតរបស់ខ្ញុំប្របាទ នឹងជីវិតរបស់៥០នាក់នេះ បានមានដំឡៃនៅភ្នែកលោកចុះ