២ កូរិនថូស 8:7
២ កូរិនថូស 8:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនបានចម្រើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលតង្វាយ ចូរចម្រើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។
២ កូរិនថូស 8:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នករាល់គ្នាបានចម្រើនឡើងក្នុងគ្រប់វិស័យទាំងអស់ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង សេចក្តីខ្នះខ្នែងគ្រប់យ៉ាង និងក្នុងសេចក្តីស្រឡាញ់របស់យើងដល់អ្នករាល់គ្នាជាយ៉ាងណា នោះយើងក៏ចង់ឲ្យអ្នករាល់គ្នាចម្រើនឡើង ក្នុងការប្រមូលជំនួយនេះដូច្នោះដែរ។
២ កូរិនថូស 8:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនបានចម្រើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលតង្វាយ ចូរចម្រើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។
២ កូរិនថូស 8:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើគុណនេះរឹតតែច្រើនឡើង ដូចជាបានចំរើនក្នុងគ្រប់សេចក្ដីឯទៀត គឺក្នុងសេចក្ដីជំនឿ ពាក្យសំដី ចំណេះ សេចក្ដីឧស្សាហ៍គ្រប់ជំពូក ហើយក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ដល់យើងខ្ញុំដែរ