២ កូរិនថូស 8:13-15

២ កូរិនថូស 8:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​មិន​មែន​ជួយ​ឲ្យ​អ្នក​ដទៃ​ធូរ​ស្បើយ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​វេទនា​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្តី​បរិបូរ​របស់​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ បាន​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​គេ ហើយកាល​ណា​គេ​មាន​បរិបូរ នោះ​គេ​អាច​នឹង​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​អ្នក​រាល់​គ្នា​វិញ។ ធ្វើ​ដូច្នោះ​ទើប​ស្មើ​គ្នា ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ណាស់​ណា ឯ​អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​បាន​ខ្វះ​ខាត​អ្វី​ដែរ» ។

ចែក​រំលែក
អាន ២ កូរិនថូស 8

២ កូរិនថូស 8:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ មិន​ត្រូវ​ឲ្យ​បងប្អូន​ជួយ​អ្នក​ដទៃ​រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។ ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បងប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បងប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បងប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បងប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ» ។

ចែក​រំលែក
អាន ២ កូរិនថូស 8