២ កូរិនថូស 8:13-14
២ កូរិនថូស 8:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះមិនមែនជួយឲ្យអ្នកដទៃធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនានោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្តីបរិបូររបស់អ្នករាល់គ្នាសព្វថ្ងៃ បានបំពេញសេចក្ដីខ្វះខាតរបស់គេ ហើយកាលណាគេមានបរិបូរ នោះគេអាចនឹងបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នាវិញ។ ធ្វើដូច្នោះទើបស្មើគ្នា
២ កូរិនថូស 8:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា
២ កូរិនថូស 8:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះ បានបំពេញការដែលគេខ្វះខាត ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង