២ កូរិនថូស 8:1-3

២ កូរិនថូស 8:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ យើង​សូម​ជម្រាប​បងប្អូន​អំពី​ព្រះ‌គុណ ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុម‌ជំនុំ*​នានា នៅ​ស្រុក​ម៉ាសេ‌ដូន គឺ​ទោះ​បី​បងប្អូន​ទាំង​នោះ​កំពុង​ជួប​ប្រទះ​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​អំណរ​ខ្លាំង​ក្រៃ‌លែង ហើយ​ទោះ​បី​គេ​ក្រ​តោក‌យ៉ាក​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​ដ៏​លើស‌លុប​ដែរ។ បងប្អូន​ទាំង​នោះ​បាន​ចូល​ប្រាក់​តាម​សមត្ថ‌ភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថ‌ភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។

ចែក​រំលែក
អាន ២ កូរិនថូស 8