២ កូរិនថូស 7:5-7

២ កូរិនថូស 7:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​កាល​យើង​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន រូប​កាយ​របស់​យើង​មិន​បាន​សម្រាក​សោះ យើង​បាន​រង​ទុក្ខ​វេទនា​គ្រប់​ជំពូក គឺ​ខាង​ក្រៅ​មាន​ការ​តតាំង ហើយ​ខាង​ក្នុង​មាន​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ព្រះ​ដែល​កម្សាន្ត​ចិត្ត​អ្នក​ទន់​ទាប ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ដោយការ​មក​ដល់​របស់​លោក​ទី‌តុស ហើយ​មិន​មែន​ត្រឹម​តែ​ការ​មក​ដល់​របស់​គាត់​ប៉ុណ្ណោះ គឺ​ដោយការ​ក្សេម‌ក្សាន្ត​ចិត្ត ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​កម្សាន្ត​ចិត្ត​គាត់ ពេល​គាត់​បាន​ប្រាប់​យើង​ពី​ការ​ទន្ទឹង​មើល​ផ្លូវ ពី​ទុក្ខ​ព្រួយ និង​ពី​សេចក្តី​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​ចំពោះ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ត្រេក​អរ​រឹត​តែ​ខ្លាំង​ឡើង។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេ‌ដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​សម្រាល​ទុក្ខ​អ្នក​ទន់‌ទាប ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង ដោយ​លោក​ទីតុស​ទៅ​ដល់។ យើង​ធូរ​ចិត្ត មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បងប្អូន​បាន​សម្រាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បងប្អូន​មាន​ចិត្ត​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បងប្អូន​បង្ហូរ​ទឹក​ភ្នែក ព្រម​ទាំង​ឈឺ‌ឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​ព្រះ‌អង្គ​ដែល​កំសាន្ត​ចិត្ត​ពួក​អ្នក​ដែល​ត្រូវ​បន្ទាប ទ្រង់​ក៏​បាន​កំសាន្ត​ចិត្ត​យើង​ខ្ញុំ ដោយ​អ្នក​ទីតុស​មក​ដល់ មិន​មែន​ដោយ​គាត់​មក​ដល់​តែ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​សេចក្ដី​ក្សេម‌ក្សាន្ត ដែល​បាន​កំសាន្ត​ចិត្ត​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ដែរ គាត់​បាន​ប្រាប់​ពី​សេចក្ដី​សង្វាត សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ បាន​ជា​ខ្ញុំ​មាន​ចិត្ត​អរ​រឹត‌តែ​ខ្លាំង​ឡើង

ចែក​រំលែក
អាន ២ កូរិនថូស 7