២ កូរិនថូស 7:14
២ កូរិនថូស 7:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើខ្ញុំបានអួតពីការខ្លះរបស់អ្នករាល់គ្នាខ្លះប្រាប់គាត់ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្តីដែលយើងបានអួតពីអ្នករាល់គ្នាប្រាប់លោកទីតុស ជាសេចក្ដីពិតយ៉ាងណា នោះអ្វីៗដែលយើងបានប្រាប់អ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ។
២ កូរិនថូស 7:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើខ្ញុំបានខ្ពស់មុខបន្តិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។
២ កូរិនថូស 7:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះបើសិនជាខ្ញុំបានអួតនឹងគាត់ ពីដំណើរអ្នករាល់គ្នាយ៉ាងណាខ្លះ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្ដីដែលយើងខ្ញុំបានអួតនឹងទីតុស ពីអ្នករាល់គ្នា នោះឃើញថាពិតមែន ដូចជាសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាក៏ពិតដែរ