២ កូរិនថូស 7:10-11

២ កូរិនថូស 7:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ ហើយ​មិន​ស្តាយ​ក្រោយ​ឡើយ តែ​ទុក្ខ​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​ជា​សេចក្តី​ស្លាប់​វិញ។ ដ្បិត​មើល៍ អ្នក​រាល់​គ្នា​មាន​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​ដូច្នេះ មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ណា! អ្នក​រាល់​គ្នា​មាន​ចិត្ត​ខ្នះខ្នែង​ដើម្បី​ការពារ​ខ្លួន មាន​ចិត្ត​ឈឺ​ឆ្អាល មាន​ចិត្ត​កោត​ខ្លាច មាន​ការ​ទន្ទឹង​មើល​ផ្លូវ មាន​សេចក្ដី​ឧស្សាហ៍ ហើយក៏​ដាក់​ទោសមនុស្ស​អាក្រក់​ដែរ! រាល់​ការ​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្លួន​គ្មាន​សៅ​ហ្មង​អ្វី​សោះ​ក្នុង​រឿង​នេះ។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​ព្រះ‌ជាម្ចាស់​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍ តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។ សូម​គិត​មើល៍ ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​ព្រះ‌ជាម្ចាស់​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បងប្អូន​យ៉ាង​ណា គឺ​បងប្អូន​មាន​ចិត្ត​ខ្នះ‌ខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បងប្អូន​ចេះ​សុំ​ទោស ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់ មាន​ចិត្ត​គោរព​កោតខ្លាច មាន​ចិត្ត​ប៉ង‌ប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ត​ឈឺ‌ឆ្អាល ហើយ​បងប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​គ្មាន​សៅ‌ហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រោះ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្ដី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្ដី​ព្រួយ​របស់​លោកីយ នោះ​បង្កើត​សេចក្ដី​ស្លាប់​វិញ ដ្បិត​មើល សេចក្ដី​នេះ​ឯង គឺ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដ៏​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ នោះ​បាន​បង្កើត​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្វាត សេចក្ដី​ដោះ‌សា សេចក្ដី​គ្នាន់‌ក្នាញ់ សេចក្ដី​ភ័យ​ខ្លាច សេចក្ដី​នឹក​រឭក សេចក្ដី​ឧស្សាហ៍ នឹង​សេចក្ដី​សង‌សឹក​ជា​ខ្លាំង​ទាំង​ម៉្លេះ អ្នក​រាល់​គ្នា​បាន​សំដែង​យ៉ាង​ច្បាស់​ថា ខ្លួន​បរិសុទ្ធ​ក្នុង​ដំណើរ​នេះ​គ្រប់​ជំពូក។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:10-11

២ កូរិនថូស 7:10-11 គខប២ កូរិនថូស 7:10-11 គខប