២ កូរិនថូស 6:14-16
២ កូរិនថូស 6:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ? តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
២ កូរិនថូស 6:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ? តើព្រះគ្រិស្ត* និងមារ*សាតាំងចុះសម្រុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា? តើព្រះវិហារ*របស់ព្រះជាម្ចាស់ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្រ របស់យើង» ។
២ កូរិនថូស 6:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិត នឹងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ នឹងងងឹត លាយឡំគ្នាដូចម្តេចបាន តើព្រះគ្រីស្ទ នឹងអារក្សបេលាលត្រូវអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»