២ កូរិនថូស 6:14-15
២ កូរិនថូស 6:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ?
២ កូរិនថូស 6:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ? តើព្រះគ្រិស្ត* និងមារ*សាតាំងចុះសម្រុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា?
២ កូរិនថូស 6:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិត នឹងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ នឹងងងឹត លាយឡំគ្នាដូចម្តេចបាន តើព្រះគ្រីស្ទ នឹងអារក្សបេលាលត្រូវអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ