២ កូរិនថូស 4:6 - Compare All Versions

២ កូរិនថូស 4:6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដ្បិត​ព្រះ​ដែល​មាន​ព្រះ​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត» ទ្រង់​បាន​បំភ្លឺ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​ពន្លឺ​សិរី​ល្អ​របស់​ព្រះ ដែល​ភ្លឺ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

២ កូរិនថូស 4:6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ព្រះអង្គ​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់​នូវ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌គ្រិស្ត​ដែរ។

ចែក​រំលែក
២ កូរិនថូស 4 គខប

២ កូរិនថូស 4:6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​បន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី‌ល្អ​របស់​ព្រះ ដែល​នៅ​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

ចែក​រំលែក
២ កូរិនថូស 4 ពគប