២ កូរិនថូស 3:2-5

២ កូរិនថូស 3:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​សំបុត្រ​របស់​យើង ដែល​កត់​ត្រា​ទុក​ក្នុង​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ហើយ​អាន ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ ហើយ​យើង​មាន​សេចក្តី​ទុក​ចិត្ត​ដល់​ព្រះ​បែប​នេះ ដោយ​សារ​ព្រះ‌គ្រីស្ទ។ មិន​មែន​ថា ខ្លួន​យើង​ផ្ទាល់ យើង​មាន​សមត្ថ‌ភាព​នឹង​ចាត់​ទុក​អ្វី​មួយ​ថា​ចេញ​ពី​ខ្លួន​យើង​ឡើយ តែ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះ

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។ បងប្អូន​ពិត​ជា​លិខិត​របស់​ព្រះ‌គ្រិស្ត*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ​មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន។ យើង​មាន​សេចក្ដី​ទុក​ចិត្ត​ដ៏​មុត‌មាំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បែប​នេះ ក៏​ព្រោះ​តែ​ព្រះ‌គ្រិស្ត​នេះ​ហើយ។ យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង​ខ្ញុំ​ហើយ ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នោះ​ដល់​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង នឹង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ

ចែក​រំលែក
អាន ២ កូរិនថូស 3