២ កូរិនថូស 3:12-13
២ កូរិនថូស 3:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយយើងមានសេចក្តីសង្ឃឹមបែបនេះហើយ បានជាយើងនិយាយដោយក្លាហាន មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីកុំឲ្យប្រជាជនអ៊ីស្រាអែល សម្លឹងមើលចុងបញ្ចប់នៃអ្វីដែលកំពុងតែសាបសូន្យទៅនោះឡើយ។
ចែករំលែក
អាន ២ កូរិនថូស 3២ កូរិនថូស 3:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្តរឹងប៉ឹង ឥតរង្គើដែរ។ យើងមិនធ្វើដូចលោកម៉ូសេទេ គឺលោកបានយកស្បៃមកបាំងមុខ កុំឲ្យជនជាតិអ៊ីស្រាអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខលោក។
ចែករំលែក
អាន ២ កូរិនថូស 3២ កូរិនថូស 3:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលមានសេចក្ដីសង្ឃឹមជាខ្លាំងក្រៃដល់ម៉្លេះ នោះយើងខ្ញុំកើតមានសេចក្ដីក្លាហានណាស់ មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីមិនឲ្យជនជាតិអ៊ីស្រាអែល បានសំឡឹងមើលទៅដល់ចុងនៃសេចក្ដី ដែលកំពុងតែសូន្យបាត់ទៅនោះឡើយ
ចែករំលែក
អាន ២ កូរិនថូស 3