២ កូរិនថូស 3:1-3

២ កូរិនថូស 3:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​យើង​ចាប់​ផ្ដើម​សរ‌សើរ​ខ្លួន​ឯង​ទៀត​ហើយ​ឬ? ឬ​មួយ​យើង​ត្រូវ​ធ្វើ​សំបុត្រ​ណែ​នាំ​ខ្លួន​ជូន​អ្នក​រាល់​គ្នា ឬ​សុំ​ពី​អ្នក​រាល់​គ្នា ដូច​អ្នក​ខ្លះ​ត្រូវ​ការ? អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​សំបុត្រ​របស់​យើង ដែល​កត់​ត្រា​ទុក​ក្នុង​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ហើយ​អាន ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯងសា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បងប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បងប្អូន​វិញ? បងប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។ បងប្អូន​ពិត​ជា​លិខិត​របស់​ព្រះ‌គ្រិស្ត*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ​មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន។

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំ​ម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី គឺ​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង​ខ្ញុំ​ហើយ ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ

ចែក​រំលែក
អាន ២ កូរិនថូស 3