២ កូរិនថូស 2:7-10
២ កូរិនថូស 2:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យបញ្ជាក់ប្រាប់គាត់ថា អ្នករាល់គ្នាស្រឡាញ់គាត់។ ដ្បិតដោយហេតុនេះបានជាខ្ញុំសរសេរ ដើម្បីលចិត្តអ្នករាល់គ្នាឲ្យដឹងថា តើអ្នករាល់គ្នាស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ ឬយ៉ាងណា។ បើអ្នករាល់គ្នាអត់ទោសឲ្យអ្នកណា នោះខ្ញុំក៏អត់ទោសឲ្យអ្នកនោះដែរ ចំពោះខ្ញុំ ប្រសិនបើខ្ញុំបានអត់ទោសពីរឿងអ្វីមួយមែន នោះដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះគ្រីស្ទ
២ កូរិនថូស 2:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមបងប្អូនអត់ទោសឲ្យគាត់ និងលើកទឹកចិត្តគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្តខ្លាំងពេក រហូតដល់ទៅអស់សង្ឃឹម។ ដូច្នេះ ខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណាបង្ហាញឲ្យឃើញថា បងប្អូនស្រឡាញ់គាត់។ ខ្ញុំសរសេរមក ដើម្បីលចិត្តបងប្អូនមើល ចង់ដឹងថា តើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ ឬយ៉ាងណា។ បើបងប្អូនលើកលែងទោសឲ្យអ្នកណា ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសឲ្យនរណាម្នាក់) ខ្ញុំលើកលែងទោសឲ្យគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់ព្រះគ្រិស្ត
២ កូរិនថូស 2:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសំដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់ ដ្បិតដោយហេតុនោះបានជាខ្ញុំធ្វើសំបុត្រនេះដែរ គឺដើម្បីនឹងលមើលអ្នករាល់គ្នាឲ្យដឹង តើនឹងស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬទេ បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះព្រះគ្រីស្ទហើយ