២ កូរិនថូស 2:15-17

២ កូរិនថូស 2:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​យើង​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រីស្ទ​ចំពោះ​ព្រះ ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស។ ចំពោះ​មនុស្សមួយ​ពួក ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ដែល​នាំ​ឲ្យ​ស្លាប់ ចំពោះ​មនុស្សមួយ​ពួក​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​មាន​ជីវិត។ តើ​អ្នក​ណា​មាន​សមត្ថ‌ភាព​សម្រាប់​កិច្ច‌ការ​នេះ? ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ កូរិនថូស 2

២ កូរិនថូស 2:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​ព្រះ‌ជាម្ចាស់ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រិស្ត ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្តរាយ។ ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​ឲ្យ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថ‌ភាព​អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន? យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​សុទ្ធ​ចិត្ត ក្នុង​នាម​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។

ចែក​រំលែក
អាន ២ កូរិនថូស 2

២ កូរិនថូស 2:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​យើង​ខ្ញុំ​ជា​ក្លិន​ក្រអូប​នៃ​ព្រះ‌គ្រីស្ទ​ដល់​ព្រះ នៅ​ក្នុង​ពួក​មនុស្ស​ដែល​កំពុង​តែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុង​តែ​វិនាស​ទៅ​ដែរ ដល់​ពួក​១​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់ ឲ្យ​ត្រូវ​ស្លាប់ ដល់​ពួក​១​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​បាន​រស់​នៅ តើ​អ្នក​ណា​គួរ​នឹង​សេចក្ដី​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ដូច​ជា​មនុស្ស​ច្រើន​គ្នា ដែល​បំប្លែង​ព្រះ‌បន្ទូល​នោះ​ទេ គឺ​ដូច​ជា​អ្នក​ស្មោះ‌ត្រង់ ដែល​មក​ពី​ព្រះ​វិញ ហើយ​យើង​និយាយ​ចំពោះ​ព្រះ​ដោយ​នូវ​ព្រះ‌គ្រីស្ទ។

ចែក​រំលែក
អាន ២ កូរិនថូស 2