២ កូរិនថូស 13:3-5
២ កូរិនថូស 13:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ។ ដ្បិតព្រះអង្គត្រូវគេឆ្កាង ដោយភាពទន់ខ្សោយ តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តារបស់ព្រះ។ យើងខ្សោយក្នុងព្រះអង្គមែន តែចំពោះអ្នករាល់គ្នា យើងនឹងរស់នៅជាមួយព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះ។ ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
២ កូរិនថូស 13:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតបងប្អូនចង់បានភស្ដុតាងថា ព្រះគ្រិស្តមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។ ព្រះអង្គត្រូវគេឆ្កាង ដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជន្មរស់ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្តែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬ ថាព្រះយេស៊ូគ្រិស្តគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ!
២ កូរិនថូស 13:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានបន្ទូលដោយសារខ្ញុំ (ដែលទ្រង់មិនខ្សោយចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ ទោះបើទ្រង់ត្រូវគេឆ្កាង ដោយសេចក្ដីកំសោយក៏ដោយ គង់តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តានៃព្រះដែរ ព្រោះយើងខ្ញុំខ្សោយក្នុងទ្រង់មែន តែយើងខ្ញុំនឹងរស់នៅជាមួយនឹងទ្រង់ ដោយសារព្រះចេស្តានៃព្រះ ដែលផ្តល់មកអ្នករាល់គ្នាវិញ)។ ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ