២ កូរិនថូស 13:11-13
២ កូរិនថូស 13:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។ សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ។ ពួកបរិសុទ្ធគ្រប់គ្នាសូមជម្រាបសួរមកអ្នករាល់គ្នា។
២ កូរិនថូស 13:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នា ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។ ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ បងប្អូនដ៏វិសុទ្ធ*ទាំងអស់ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការរួមរស់ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*។
២ កូរិនថូស 13:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរមានសេចក្ដីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្ដីស្រឡាញ់ នឹងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ។ ពួកបរិសុទ្ធគ្រប់គ្នាសូមជំរាបសួរមកអ្នករាល់គ្នា។