២ កូរិនថូស 12:11-13
២ កូរិនថូស 12:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានត្រឡប់ជាមនុស្សល្ងង់ខ្លៅ! គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតអ្នករាល់គ្នាគួរតែបានលើកតម្កើងខ្ញុំ ទោះជាខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំមិនចាញ់មហាសាវកទាំងនោះដែរ។ ពិតមែន មានទីសម្គាល់បានកើតឡើងក្នុងចំណោមអ្នករាល់គ្នា ដែលបញ្ជាក់ការងារជាសាវករបស់ខ្ញុំ គឺដោយការអត់ធ្មត់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង។ តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំឯទៀតៗ ក្រៅតែពីខ្លួនខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមអត់ទោសកំហុសនេះឲ្យខ្ញុំផង!
២ កូរិនថូស 12:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនិយាយដូច្នេះដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។ មានសញ្ញាសម្គាល់ផ្សេងៗដែលបញ្ជាក់ថា ខ្ញុំជាសាវ័កបានកើតឡើងក្នុងចំណោមបងប្អូន គឺមានការអត់ធ្មត់គ្រប់យ៉ាង មានទីសម្គាល់ ឫទ្ធិបាដិហារិយ៍ និងការអស្ចារ្យផ្សេងៗ។ បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។
២ កូរិនថូស 12:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានត្រឡប់ជាល្ងង់ខ្លៅ ដោយសេចក្ដីអំនួត គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតគួរឲ្យអ្នករាល់គ្នាបានផ្ទុកផ្តាក់ខ្ញុំវិញ ទោះបើខ្ញុំមិនមែនជាអ្វីក៏ដោយ គង់តែខ្ញុំមិនចាញ់ពួកសាវកធំណាមួយនោះទេ ពិតមែន មានភស្តុតាងបានកើតឡើងក្នុងពួកអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ការងារជាសាវករបស់ខ្ញុំ ដោយការអត់ធន់ ដោយទីសំគាល់ ការអស្ចារ្យ នឹងការឬទ្ធិបារមីគ្រប់យ៉ាង តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្ដីកំហុសនេះឲ្យខ្ញុំផង។