២ កូរិនថូស 11:23
២ កូរិនថូស 11:23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតទៅចុះថា ខ្ញុំលើសជាងអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់លើសជាងគេ ខ្ញុំជាប់គុកច្រើនជាងគេ ខ្ញុំត្រូវរំពាត់ហួសប្រមាណ ហើយសឹងតែនឹងស្លាប់ជាច្រើនលើក។
២ កូរិនថូស 11:23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះគ្រិស្ត*ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។
២ កូរិនថូស 11:23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេជាអ្នកបំរើព្រះគ្រីស្ទឬអី (ខ្ញុំនិយាយបែបដូចជាវង្វេងស្មារតីហើយ) ខ្ញុំក៏លើសជាងគេទៅទៀត ក្នុងការនឿយហត់លើសជាងគេ ដោយត្រូវរំពាត់ហួសល្បត់ ទាំងត្រូវជាប់គុកច្រើនជាងគេ ក៏ដល់នូវភាពជិតស្លាប់ជាញឹកញយ