២ កូរិនថូស 1:18-20
២ កូរិនថូស 1:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ពាក្យសម្ដីរបស់យើងមកកាន់អ្នករាល់គ្នា មិនមែន «បាទ» ផង «ទេ» ផងនោះឡើយ។ ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលយើងបានប្រកាសពីព្រះអង្គ គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន ទាំងធីម៉ូថេ បានប្រកាសក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គមិនមែន «បាទ» ផង «ទេ» ផងនោះឡើយ នៅក្នុងព្រះអង្គ មានតែ «បាទ» ប៉ុណ្ណោះ។ ដ្បិតនៅក្នុងព្រះអង្គ គ្រប់ទាំងសេចក្តីសន្យារបស់ព្រះ សុទ្ធតែ «បាទ» ទាំងអស់។ ហេតុនេះហើយបានជាតាមរយៈព្រះអង្គ យើងពោលថា «អាម៉ែន» សម្រាប់ជាសិរីល្អរបស់ព្រះ។
២ កូរិនថូស 1:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ ដ្បិតព្រះគ្រិស្តយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។ ព្រះគ្រិស្តបានធ្វើឲ្យព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសម្រេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន*»ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ត ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
២ កូរិនថូស 1:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯព្រះ ទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ» ផង «ទេ» ផងឡើយ ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ គឺខ្លួនខ្ញុំ ស៊ីលវ៉ាន នឹងធីម៉ូថេ បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា «បាទ» ផង «ទេ» ផងនោះទេ គឺមានតែ «បាទ» សុទ្ធនៅក្នុងទ្រង់ប៉ុណ្ណោះ ដ្បិតទោះបើមានសេចក្ដីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ» ក្នុងទ្រង់ ហើយ «អាម៉ែន» ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា