២ កូរិនថូស 1:1-2
២ កូរិនថូស 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកក្រុមជំនុំរបស់ព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់ ដែលនៅស្រុកអាខៃទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
២ កូរិនថូស 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក*របស់ព្រះគ្រិស្តយេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
២ កូរិនថូស 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យព្រះ នឹងធីម៉ូថេ ជាពួកបងប្អូន ផ្ញើមកពួកជំនុំនៃព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់គ្នា ដែលនៅគ្រប់ក្នុងស្រុកអាខៃ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្តមកអំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។