២ របាក្សត្រ 9:29
២ របាក្សត្រ 9:29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯរាជកិច្ចផ្សេងទៀតស្ដីពីព្រះបាទសាឡូម៉ូន តាំងពីដើមរហូតដល់ចប់ បានកត់ទុកនៅក្នុងពង្សាវតាររបស់ហោរាណាថាន់ ក្នុងសេចក្ដីទំនាយរបស់អ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ និងក្នុងសៀវភៅនិមិត្តរបស់អ៊ីដោ ជាហោរា ដែលលោកឃើញពីដំណើរយេរ៉ូបោមជាកូននេបាតហើយ។
២ របាក្សត្រ 9:29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាគ្រូទាយ» ស្ដីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្ដេចស្រុកអ៊ីស្រាអែល។
២ របាក្សត្រ 9:29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯដំណើរឯទៀតពីសាឡូម៉ូនទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុក នៅក្នុងពង្សាវតារ ដែលហោរាណាថាន់បានតែង នឹងក្នុងសេចក្ដីទំនាយនៃអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោ ជាអ្នកមើលឆុត ដែលលោកឃើញ ពីដំណើរយេរ៉ូបោមជាកូននេបាតហើយ