២ របាក្សត្រ 7:6
២ របាក្សត្រ 7:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯពួកសង្ឃឈរនៅតាមកន្លែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលព្រះបាទដាវីឌបានធ្វើសម្រាប់អរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលព្រះបាទដាវីឌបានសរសើរ ដោយសារពួកនោះថា «សេចក្ដីសប្បុរសរបស់ព្រះនៅអស់កល្បជានិច្ច»។ ពួកសង្ឃក៏ផ្លុំត្រែនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរឡើង។
២ របាក្សត្រ 7:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បូជាចារ្យ*ឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលព្រះបាទដាវីឌបានធ្វើ ដើម្បីលើកតម្កើងព្រះអម្ចាស់ នៅពេលស្ដេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរព្រះជាម្ចាស់ថា «ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ»។ ក្រុមបូជាចារ្យដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏ក្រោកឈរឡើងដែរ។
២ របាក្សត្រ 7:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសំរាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ