២ របាក្សត្រ 7:13-14 - Compare All Versions
២ របាក្សត្រ 7:13-14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង ប្រសិនបើប្រជារាស្ត្ររបស់យើង គឺប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់ នាំគ្នាបន្ទាបខ្លួន អធិស្ឋាន* និងស្វែងរកយើង ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្ដាប់គេពីស្ថានបរមសុខ* យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។
២ របាក្សត្រ 7:13-14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
បើកាលណាអញបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើអញបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួករាស្ត្រអញ នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង
២ របាក្សត្រ 7:13-14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
បើកាលណាយើងបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើយើងបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួកប្រជារាស្ត្ររបស់យើង នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។