២ របាក្សត្រ 7:1-2
២ របាក្សត្រ 7:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះបាទសាឡូម៉ូនបានអធិស្ឋានចប់ហើយ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មាន ហើយព្រះវិហារមានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ។ ពួកសង្ឃពុំអាចចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានឡើយ ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ។
២ របាក្សត្រ 7:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុងព្រះដំណាក់។ ពួកបូជាចារ្យ*ពុំអាចចូលទៅក្នុងព្រះដំណាក់បានទេ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
២ របាក្សត្រ 7:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលសាឡូម៉ូនបានអធិស្ឋានស្រេចហើយ នោះភ្លើងក៏ចុះពីលើមេឃ មកបញ្ឆេះដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅ ហើយព្រះវិហារបានពេញ ដោយសិរីល្អនៃព្រះយេហូវ៉ា ពួកសង្ឃចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ