២ របាក្សត្រ 6:36-39
២ របាក្សត្រ 6:36-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើគេធ្វើបាបនឹងព្រះអង្គ ដ្បិតគ្មានមនុស្សណាម្នាក់ដែលមិនធ្វើបាបឡើយ ហើយព្រះអង្គមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យគេនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយ ឬជិតក្ដី បើគេនឹកចាំនៅក្នុងស្រុកដែលបាននាំគេទៅជាឈ្លើយនោះ ហើយបែរត្រឡប់មកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់នៅក្នុងស្រុក ដែលគេនៅជាឈ្លើយនោះថា "យើងខ្ញុំបានធ្វើបាប ព្រមទាំងប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់" ប្រសិនបើគេវិលត្រឡប់មកឯព្រះអង្គ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបាននាំទៅនោះ ហើយគេអធិស្ឋានតម្រង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ និងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមរបស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ព្រះអង្គ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានធ្វើបាបនឹងទ្រង់នោះ។
២ របាក្សត្រ 6:36-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុកមួយ ទោះបីឆ្ងាយ ឬជិតក្ដី ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រឭក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។ នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គ ឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមរបស់ព្រះអង្គ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
២ របាក្សត្រ 6:36-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សឯណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយឬជិតក្តី នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំគេទៅជាឈ្លើយនោះ ហើយបែរត្រឡប់មកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់នៅក្នុងស្រុក ដែលគេនៅជាឈ្លើយនោះថា យើងខ្ញុំបានធ្វើបាប ព្រមទាំងប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ បើសិនជាគេវិលត្រឡប់មកឯទ្រង់ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបានដឹកនាំទៅនោះ ហើយគេអធិស្ឋានដំរង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកឰយុកោគេ នឹងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់ នោះសូមទ្រង់ប្រោសស្តាប់ ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់នោះ។