២ របាក្សត្រ 5:1
២ របាក្សត្រ 5:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ការទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលព្រះបាទដាវីឌ ជាបិតាបានថ្វាយទាំងប្រាក់ ទាំងមាស និងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។

២ របាក្សត្រ 5:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុអំពីមាសប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលព្រះបាទដាវីឌ ជាបិតា បានញែកថ្វាយព្រះអម្ចាស់មកទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះជាម្ចាស់។
២ របាក្សត្រ 5:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ការទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាព្រះបិតាទ្រង់បានថ្វាយទាំងប្រាក់ទាំងមាស នឹងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។