២ របាក្សត្រ 33:1-2
២ របាក្សត្រ 33:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានហាសិបប្រាំឆ្នាំ។ ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងការគួរស្អប់ខ្ពើមរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។
២ របាក្សត្រ 33:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ស្ដេចមានជន្មាយុដប់ពីរព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
២ របាក្សត្រ 33:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងការគួរស្អប់ខ្ពើមរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបណ្តេញចេញ ពីមុខពួកកូនចៅអ៊ីស្រាអែល