២ របាក្សត្រ 31:3 - Compare All Versions
២ របាក្សត្រ 31:3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ទ្រង់ក៏ថ្វាយព្រះរាជ្យទ្រព្យមួយចំណែកសម្រាប់ជាតង្វាយដុត គឺតង្វាយដុតពេលព្រឹក និងពេលល្ងាច តង្វាយដុតនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ។
ចែករំលែក
២ របាក្សត្រ 31 គកស១៦២ របាក្សត្រ 31:3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះរាជាបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើតង្វាយដុតទាំងមូល ដែលត្រូវថ្វាយនៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ* នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់។
ចែករំលែក
២ របាក្សត្រ 31 គខប២ របាក្សត្រ 31:3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ទ្រង់ក៏ថ្វាយព្រះរាជទ្រព្យ១ចំណែក ទុកសំរាប់ជាដង្វាយដុត គឺដង្វាយដុតពេលព្រឹកនឹងពេលល្ងាច ដង្វាយដុតនៅថ្ងៃឈប់សំរាក នឹងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា
ចែករំលែក
២ របាក្សត្រ 31 ពគប