២ របាក្សត្រ 29:3-5

២ របាក្សត្រ 29:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ខែទី​មួយ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រាជ្យ​របស់​ទ្រង់ ទ្រង់​ក៏​បើក​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ជួស‌ជុល​ទ្វារ​ទាំង​នោះ​ឡើង​វិញ។ រួច​ទ្រង់​នាំ​ពួក​សង្ឃ និង​ពួក​លេវី​មក​ជុំ​គ្នា​នៅ​ទី​ធ្លា​ខាង​កើត។ រួច​មាន​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ។

២ របាក្សត្រ 29:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច ព្រះ‌បាទ​ហេ‌សេគា​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជួស‌ជុល​ឡើង​វិញ។ ស្ដេច​បាន​ត្រាស់​ហៅ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ព្រលាន​ខាង​កើត រួច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ហើយ​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទីសក្ការៈ។

២ របាក្សត្រ 29:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ទ្រង់ នោះ​ទ្រង់​ក៏​បើក​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ជួស‌ជុល​ទ្វារ​ទាំង​នោះ​ឡើង​វិញ​ផង រួច​ទ្រង់​នាំ​ពួក​សង្ឃ នឹង​ពួក​លេវី​មក​ឲ្យ​មូល​គ្នា នៅ​ទី‌ធ្លា​ខាង​កើត មាន​បន្ទូល​ថា ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ