២ របាក្សត្រ 25:9
២ របាក្សត្រ 25:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចព្រះបាទអ័ម៉ាស៊ីយ៉ាសួរទៅអ្នកសំណព្វរបស់ព្រះថា៖ «ចុះប្រាក់មួយរយហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែលនោះ ធ្វើដូចម្តេចទៅ?» អ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ព្រះយេហូវ៉ាអាចនឹងប្រទានឲ្យទ្រង់បានជាច្រើន លើសជាងនេះទៅទៀត»។
២ របាក្សត្រ 25:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើត្រូវធ្វើដូចម្ដេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រាអែលទាំងនោះ!»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលស្ដេចថា៖ «ព្រះអម្ចាស់អាចប្រទានប្រាក់មកព្រះករុណាវិញច្រើនជាងនេះទៅទៀត»។
២ របាក្សត្រ 25:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអ័ម៉ាស៊ីយ៉ាទ្រង់សួរតបទៅអ្នកសំណប់របស់ព្រះថា ចុះចំណែកប្រាក់១០០ហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែល នោះដូចម្តេចទៅ អ្នកសំណប់របស់ព្រះទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់អាចនឹងប្រទាន ឲ្យទ្រង់បានជាច្រើនលើសជាងនេះទៅទៀត