២ របាក្សត្រ 2:6-18
២ របាក្សត្រ 2:6-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ តើមានអ្នកណាដែលអាចនឹងស្អាងព្រះវិហារថ្វាយព្រះអង្គបាន? ដ្បិតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យព្រះអង្គគង់ចុះទៅហើយ ដូច្នេះ តើទូលបង្គំជាអ្វី ដែលអាចនឹងស្អាងព្រះវិហារថ្វាយព្រះអង្គបាន គ្រាន់តែល្មមនឹងដុតគ្រឿងក្រអូបនៅចំពោះព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ សូមចាត់ជាងម្នាក់មក ជាអ្នកដែលមានថ្វីដៃក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក សំពត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ខៀវ ហើយដែលចេះឆ្លាក់ចម្លាក់គ្រប់ជំពូកផង ឲ្យបាននៅជាមួយពួកជាងប៉ិនប្រសប់ ដែលនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិមជាមួយទូលបង្គំ ជាពួកអ្នកដែលព្រះបាទដាវីឌ បិតាទូលបង្គំបានផ្គត់ផ្គង់។ សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងឈើចន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួកអ្នកបម្រើរបស់ព្រះអង្គចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់។ ពួកខាងទូលបង្គំនឹងធ្វើការជាមួយគេ ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបម្រុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ។ ទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់ពីរម៉ឺនរង្វាល់ ស្រូវឱកពីរម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរពីរម៉ឺនរង្វាល់ និងប្រេងពីរម៉ឺនបាថ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ»។ ដូច្នេះ ស្តេចហ៊ីរ៉ាមនៃក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងព្រះបាទសាឡូម៉ូនថា៖ «ព្រះយេហូវ៉ាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ»។ ក្នុងសារនោះ ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យព្រះបាទដាវីឌមានបុត្រាប្រកបដោយប្រាជ្ញា តម្រិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់ ឥឡូវនេះ ទូលបង្គំបានចាត់ជាងដ៏ជំនាញម្នាក់ ឈ្មោះហ៊ីរ៉ាម ដែលមានប្រាជ្ញាឈ្លាសវៃឲ្យមក គាត់ជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ដ និងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចម្លាក់គ្រប់ជំពូក ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការជាមួយពួកជាងយ៉ាងជំនាញរបស់ទ្រង់ និងពួកជាងយ៉ាងជំនាញរបស់ព្រះបាទដាវីឌ ជាបិតារបស់ទ្រង់ ជាម្ចាស់នៃទូលបង្គំផង។ រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណាជាម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ។ ពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅក្រុងយេរូសាឡិមចុះ»។ ដូច្នេះ ព្រះបាទសាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាបិតា បានរាប់កំណត់ទុក ឃើញមានចំនួនមួយសែនប្រាំម៉ឺនបីពាន់ប្រាំមួយរយនាក់។ ទ្រង់ក៏ដាក់ឲ្យប្រាំពីរម៉ឺននាក់ធ្វើការលីសែង ប្រាំបីម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយបីពាន់ប្រាំមួយរយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។

២ របាក្សត្រ 2:6-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ តើនរណាអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមថ្វាយព្រះអង្គគង់ផង។ ទូលបង្គំក៏ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបានដែរ គឺទូលបង្គំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ថ្វាយគ្រឿងសក្ការបូជាចំពោះព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ សូមចាត់ជាងម្នាក់ដ៏ជំនាញ ដែលចេះសិតមាស ប្រាក់ លង្ហិន ដែក ចេះជ្រលក់ក្រណាត់ពណ៌ក្រហម ខៀវ ស និងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទផង។ សូមឲ្យគាត់មកធ្វើការរួមជាមួយជាងជំនាញ ដែលស្ថិតនៅជាមួយទូលបង្គំ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម គឺអ្នកដែលបិតារបស់ទូលបង្គំបានជ្រើសរើស។ សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ ពីភ្នំលីបង់ មកឲ្យទូលបង្គំផង ដ្បិតទូលបង្គំដឹងថា ពួកអ្នកបម្រើរបស់ព្រះករុណាប្រសប់កាប់ឈើនៅភ្នំលីបង់ណាស់។ រីឯអ្នកបម្រើរបស់ទូលបង្គំនឹងទៅធ្វើការរួមជាមួយពួកគេ ដើម្បីកាប់ឈើឲ្យបានច្រើនសម្រាប់ទូលបង្គំ ដ្បិតព្រះដំណាក់ដែលទូលបង្គំត្រូវសង់នោះធំ ហើយស្កឹមស្កៃណាស់។ ទូលបង្គំនឹងផ្ដល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះ»។ ព្រះបាទហ៊ីរ៉ាម ជាស្ដេចស្រុកទីរ៉ុស ផ្ញើសារមួយឆ្លើយទៅព្រះបាទសាឡូម៉ូនវិញថា៖ «ព្រះអម្ចាស់ពិតជាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាព្រះអង្គតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ»។ ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ហើយប្រោសប្រទានឲ្យព្រះបាទដាវីឌមានបុត្រមួយអង្គ ប្រកបដោយតម្រិះប្រាជ្ញាឈ្លាសវៃ អាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ និងរាជវាំងសម្រាប់ព្រះករុណាផ្ទាល់។ ឥឡូវនេះ ទូលបង្គំសូមចាត់ជាងដ៏ជំនាញម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ គឺលោកហ៊ីរ៉ាម ជាកូនរបស់ស្ត្រីម្នាក់ក្នុងកុលសម្ព័ន្ធដាន់ ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ គាត់ស្ទាត់ជំនាញក្នុងការសិតមាស ប្រាក់ លង្ហិន ដែក ឆ្លាក់ថ្ម ឈើ ជ្រលក់ក្រណាត់ ពណ៌ក្រហម ខៀវ ស្វាយ និងក្រណាត់ទេសឯកម៉ដ្ដ ព្រមទាំងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទ និងចេះផលិតវត្ថុគ្រប់ប្រភេទ តាមគម្រោងដែលគេប្រគល់ឲ្យ។ គាត់នឹងធ្វើការរួមជាមួយជាងដ៏ជំនាញរបស់ព្រះករុណា និងជាងដ៏ជំនាញរបស់ព្រះបាទដាវីឌជាម្ចាស់ ដែលជាបិតារបស់ព្រះករុណា។ ឥឡូវនេះ សូមព្រះករុណាផ្ដល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចព្រះករុណាមានរាជឱង្ការចុះ! ពួកទូលបង្គំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្ដីត្រូវការរបស់ព្រះករុណា ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េថ្វាយព្រះករុណា រួចព្រះករុណាដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។ ព្រះបាទសាឡូម៉ូនរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល តាមបញ្ជីជំរឿនរបស់ព្រះបាទដាវីឌ ជាបិតា ឃើញមាន ១៥៣ ៦០០នាក់។ ព្រះបាទសាឡូម៉ូនកេណ្ឌពួកគេ ៧០ ០០០នាក់ សម្រាប់លីសែង ៨០ ០០០នាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ និង៣ ៦០០នាក់ ឲ្យត្រួតពិនិត្យការងាររបស់កម្មករ។
២ របាក្សត្រ 2:6-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែតើមានអ្នកឯណាដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន ដ្បិតផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ដូច្នេះ តើទូលបង្គំជាអ្វី ដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន លើកតែល្មមនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ប៉ុណ្ណោះ ដូច្នេះ សូមចាត់ជាងម្នាក់មក ជាអ្នកដែលមានថ្វីដៃក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែកសំពត់ពណ៌ស្វាយ ពណ៌ក្រហម នឹងពណ៌ខៀវ ហើយដែលចេះឆ្លាក់ចំឡាក់គ្រប់ជំពូកផង ឲ្យបាននៅជាមួយនឹងពួកជាងប៉ិនប្រសប់ ដែលនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិម ជាមួយនឹងទូលបង្គំ ជាពួកអ្នកដែលដាវីឌបិតាទូលបង្គំបានផ្គត់ផ្គង់ សូមបញ្ជូនឈើតាត្រៅ ឈើកកោះ នឹងឈើច័ន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួករបស់ទ្រង់គេចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់ មើល ពួកខាងទូលបង្គំនឹងធ្វើការជាមួយនឹងគេ ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបំរុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ នោះទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់២ម៉ឺនរង្វាល់ ស្រូវឱក២ម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរ២ម៉ឺនរង្វាល់ នឹងប្រេង២ម៉ឺនរង្វាល់ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ។ ដូច្នេះ ហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងសាឡូម៉ូនថា ព្រះយេហូវ៉ាទ្រង់ស្រឡាញ់រាស្ត្ររបស់ទ្រង់ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ ក្នុងសារនោះហ៊ីរ៉ាមមានបន្ទូលទៀតថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃនឹងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យស្តេចដាវីឌមានព្រះរាជបុត្រាប្រកបដោយប្រាជ្ញា ដំរិះ នឹងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា នឹងព្រះរាជវាំងសំរាប់នគរទ្រង់ ឥឡូវទូលបង្គំបានឲ្យជាងជំនាញការម្នាក់ឈ្មោះហ៊ីរ៉ាម ជាជាងរបស់បិតាទូលបង្គំ ជាអ្នកប្រកបដោយយោបល់មក គឺជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ នឹងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ត ហើយនឹងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចំឡាក់គ្រប់ជំពូក ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការ ជាមួយនឹងពួកជាងយ៉ាងជំនាញរបស់ទ្រង់ ហើយនឹងពួកជាងយ៉ាងជំនាញរបស់ដាវីឌ ជាព្រះបិតាទ្រង់ ដែលជាព្រះអម្ចាស់នៃទូលបង្គំផង រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង នឹងស្រាទំពាំងបាយជូរ ដែលព្រះករុណា ជាព្រះអម្ចាស់ បានមានបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ នោះពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅឯក្រុងយេរូសាឡិមចុះ។ ដូច្នេះ សាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាព្រះបិតា បានរាប់កំណត់ទុក ឃើញមានចំនួន១សែន៥ម៉ឺន៣ពាន់៦រយនាក់ ទ្រង់ក៏ដាក់ឲ្យ៧ម៉ឺននាក់ធ្វើការលីសែង ៨ម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយ៣ពាន់៦រយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។