២ របាក្សត្រ 10:16
២ របាក្សត្រ 10:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ គេទូលតបថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅទីលំនៅគេវិញ។
២ របាក្សត្រ 10:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖ «ពួកយើងគ្មានជាប់ជំពាក់អ្វី នឹងព្រះបាទដាវីឌទៀតទេ ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ កូនរបស់លោកអ៊ីសាយដែរ! ប្រជាជនអ៊ីស្រាអែលអើយ ចូរវិលត្រឡប់ទៅទីលំនៅរៀងខ្លួនៗវិញចុះ។ រាជវង្សរបស់ព្រះបាទដាវីឌអើយ ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ។
២ របាក្សត្រ 10:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលតបថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ