១ ធីម៉ូថេ 5:23-25
១ ធីម៉ូថេ 5:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំផឹកទឹកតែទៀតឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្តិចបន្តួចផង ដោយព្រោះក្រពះរបស់អ្នក និងជំងឺដែលអ្នកមានជាញឹកញាប់។ អំពើបាបរបស់មនុស្សខ្លះលេចឲ្យឃើញយ៉ាងច្បាស់ មុនពេលជួបការជំនុំជម្រះ តែអំពើបាបរបស់អ្នកខ្លះទៀត នឹងលេចឲ្យឃើញតាមក្រោយ។ រីឯអំពើល្អ ក៏នឹងលេចឲ្យឃើញយ៉ាងច្បាស់ដូច្នោះដែរ ទោះបើមិនទាន់លេចឲ្យឃើញក៏ដោយ ក៏មិនអាចលាក់កំបាំងបានឡើយ។
១ ធីម៉ូថេ 5:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។ អំពើបាបរបស់អ្នកខ្លះបានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។ រីឯអំពើល្អក៏នឹងលេចមកឲ្យគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងឡើយ។
១ ធីម៉ូថេ 5:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យផឹកទឹកតែប៉ុណ្ណោះ ត្រូវឲ្យផឹកស្រាទំពាំងបាយជូរបន្តិចផង ដោយព្រោះក្រពះអ្នក នឹងរោគដែលអ្នកមានជាញយៗ អំពើបាបរបស់មនុស្សខ្លះបានឃើញច្បាស់ ក៏នាំមុខគេទៅ ឲ្យត្រូវជំនុំជំរះ ឯបាបរបស់អ្នកខ្លះទៀត បានមកតាមក្រោយ ឯការល្អវិញ ក៏ឃើញច្បាស់ដូច្នោះដែរ បើមានការល្អណាដែលមិនច្បាស់ នោះនៅតែលាក់មិនកំបាំងដែរ។