១ ធីម៉ូថេ 4:6-8

១ ធីម៉ូថេ 4:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ ឲ្យ​ពួក​បង‌ប្អូន​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​អ្នក​បម្រើដ៏​ល្អ​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ‌បន្ទូល​នៃ​ជំនឿ និង​សេចក្ដី​បង្រៀនដ៏​ត្រឹម​ត្រូវ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម។ កុំ​រវល់​នឹង​រឿង​ព្រេង​ឥត​ខ្លឹម​សារ​របស់​ស្ត្រី​ចាស់ៗ​ឡើយ តែ​ត្រូវ​បង្ហាត់​ខ្លួន​ខាង​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ​ទៅ​ពន្យល់​បងប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។ កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម‌សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្តួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ មាន​ប្រយោជន៍​គ្រប់​ចំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​ព្រះ‌បន្ទូល​សន្យា។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​អ្នក​សំដែង​សេចក្ដី​ទាំង​នេះ ដល់​ពួក​បង​ប្អូន​ឲ្យ​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​ជំនួយ​យ៉ាង​ល្អ របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​បង្រៀន​ដ៏​ល្អ បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម​ស្មោះ​ចំពោះ​មែន កុំ​ឲ្យ​ព្រម​ស្តាប់​អស់​ទាំង​រឿង​ល្បែង​របស់​ស្រី​ចាស់ៗ​ឡើយ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង

ចែក​រំលែក
អាន ១ ធីម៉ូថេ 4