១ ធីម៉ូថេ 4:13-15
១ ធីម៉ូថេ 4:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។ ចូរយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយបំពេញមុខងារនេះចុះ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការរីកចម្រើនរបស់អ្នក។
១ ធីម៉ូថេ 4:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរឧស្សាហ៍អានគម្ពីរ ឧស្សាហ៍ដាស់តឿន និងបង្រៀនបងប្អូនកុំខាន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យ*បានដាក់ដៃ*លើ ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចម្រើនឡើងមែន។
១ ធីម៉ូថេ 4:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន នឹងបង្រៀនគេ ដរាបដល់ខ្ញុំមក កុំឲ្យធ្វេសនឹងអំណោយទាន ដែលសណ្ឋិតលើអ្នក ដែលបានប្រទានមកអ្នកដោយសេចក្ដីទំនាយ ក្នុងកាលដែលពួកចាស់ទុំបានដាក់ដៃលើអ្នកឡើយ ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក