១ ធីម៉ូថេ 2:6-7
១ ធីម៉ូថេ 2:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានថ្វាយព្រះអង្គទ្រង់ ជាថ្លៃលោះមនុស្សទាំងអស់ ជាទីបន្ទាល់ដែលបានប្រទានមកនៅពេលកំណត់។ ដ្បិតព្រះអង្គបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស និងជាសាវកសម្រាប់ការនេះឯង គឺជាគ្រូបង្រៀនពួកសាសន៍ដទៃ ដោយជំនឿ និងសេចក្ដីពិត (ខ្ញុំនិយាយពិត មិនកុហកទេ)។
១ ធីម៉ូថេ 2:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ ព្រះអង្គបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាសាវ័ក* និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
១ ធីម៉ូថេ 2:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់ ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ នឹងជាសាវកពីការនោះឯង គឺជាគ្រូបង្រៀនដល់ពួកសាសន៍ដទៃ ដោយសេចក្ដីជំនឿ នឹងសេចក្ដីពិត (ខ្ញុំនិយាយតាមសេចក្ដីពិតមិនកុហកទេ)។