១ ធីម៉ូថេ 2:4-7

១ ធីម៉ូថេ 2:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដែលទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​បាន​ស្គាល់​សេចក្ដី​ពិត។ ដ្បិត​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​កណ្ដាល​តែ​មួយ រវាង​ព្រះ​នឹង​មនុស្ស គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ជា​មនុស្ស ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ជា​ទី​បន្ទាល់ដែល​បាន​ប្រទាន​មក​នៅ​ពេល​កំណត់។ ដ្បិត​ព្រះ‌អង្គ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស និង​ជា​សាវក​សម្រាប់​ការ​នេះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ពួក​សាសន៍​ដទៃ ដោយ​ជំនឿ និង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​ពិត មិន​កុហក​ទេ)។

ចែក​រំលែក
អាន ១ ធីម៉ូថេ 2

១ ធីម៉ូថេ 2:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រិស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​មនុស្ស​ទាំង​អស់។ នេះ​ជា​សក្ខីភាព​មួយ ដែល​ព្រះអង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។ ព្រះអង្គ​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខីភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​សាវ័ក* និង​ធ្វើ​ជា​គ្រូ​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 2

១ ធីម៉ូថេ 2:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ នឹង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់ នឹង​ជា​សាវក​ពី​ការ​នោះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ដល់​ពួក​សាសន៍​ដទៃ ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​តាម​សេចក្ដី​ពិត​មិន​កុហក​ទេ)។

ចែក​រំលែក
អាន ១ ធីម៉ូថេ 2

១ ធីម៉ូថេ 2:4-7

១ ធីម៉ូថេ 2:4-7 គខប១ ធីម៉ូថេ 2:4-7 គខប១ ធីម៉ូថេ 2:4-7 គខប