១ ធីម៉ូថេ 1:8-11
១ ធីម៉ូថេ 1:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯយើងវិញ យើងដឹងថា ក្រឹត្យវិន័យល្អមែន ប្រសិនបើគេប្រើបានត្រឹមត្រូវ ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ ពួកសហាយស្មន់ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកភូតកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗផ្សេងទៀត ផ្ទុយនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ស្របតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលព្រះផ្ញើទុកនឹងខ្ញុំ។
១ ធីម៉ូថេ 1:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។ យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ ស្របតាមដំណឹងល្អស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។
១ ធីម៉ូថេ 1:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយើងៗដឹងថា ក្រិត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្សទមិលល្មើស នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ នឹងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ នឹងមនុស្សដែលសំឡាប់គេ មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហក ហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវដែរ នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។