១ ធីម៉ូថេ 1:8-10

១ ធីម៉ូថេ 1:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​យើង​វិញ យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន ប្រសិន‌បើ​គេ​ប្រើ​បាន​ត្រឹម​ត្រូវ ដោយ​ដឹង​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង​ចចេស សម្រាប់​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប សម្រាប់​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​គោរព​ព្រះ សម្រាប់​ពួកអ្នក​សម្លាប់​ឪពុក​ម្តាយ មនុស្ស​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ជួញ​ដូរ​មនុស្ស ពួក​ភូត​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ផ្សេង​ទៀត ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ដឹង​ហើយ​ថា ក្រឹត្យ‌វិន័យ*​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។ យើង​តោង​ដឹង​ទៀត​ថា ក្រឹត្យ‌វិន័យ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត*​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ក្រឹត្យ‌វិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទីសក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​យើងៗ​ដឹង​ថា ក្រិត្យ‌វិន័យ​ល្អ​មែន បើ​អ្នក​ណា​ប្រើ​តាម​ត្រឹម‌ត្រូវ ដោយ​ដឹង​ថា ក្រិត្យ‌វិន័យ​មិន​មែន​តាំង​សំរាប់​មនុស្ស​សុចរិត​ទេ គឺ​សំរាប់​មនុស្ស​ទទឹង​ច្បាប់ នឹង​មនុស្ស​រឹង‌ចចេស មនុស្ស​ទមិល​ល្មើស នឹង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ នឹង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ នឹង​មនុស្ស​ដែល​សំឡាប់​គេ មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត‌កុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ដែរ

ចែក​រំលែក
អាន ១ ធីម៉ូថេ 1