១ ធីម៉ូថេ 1:14-16

១ ធីម៉ូថេ 1:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចម្រើន​ហូរ​ហៀរ​ដល់​ខ្ញុំ ទាំង​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដែល​ខ្ញុំ​រូប​នេះ​ជា​លេខ​មួយ។ ដោយ​ហេតុ​នេះ ព្រះមាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​អត់​ធ្មត់​របស់​ព្រះ‌អង្គ​ក្នុង​ខ្ញុំ ដែល​ជា​អ្នក​លេខ​មួយ​នេះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ព្រះ‌អង្គ សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច។

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ព្រះអង្គ​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះគ្រិស្ត‌យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។ ព្រះ‌ជាម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឲ្យ​ព្រះគ្រិស្ត‌យេស៊ូ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ចំពូក​ដល់​ខ្ញុំ​មុន​គេ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះអង្គ ហើយ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច។

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរ‌ហៀរ​ឡើង ព្រម​ទាំង​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្តា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​សំដែង​ចេញ គ្រប់​ទាំង​សេចក្ដី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច

ចែក​រំលែក
អាន ១ ធីម៉ូថេ 1