១ ថេស្សាឡូនិក 4:9-12

១ ថេស្សាឡូនិក 4:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន មិន​ចាំ​បាច់​ឲ្យអ្នក​ណា​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្រឡាញ់​ពួក​បង‌ប្អូន​ទាំង​អស់​នៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន​ទាំង​មូល​ដែរ។ ប៉ុន្ដែ បង‌ប្អូន​អើយ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​នោះ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ខំ​ប្រឹង​រស់​នៅ​ដោយ​ស្រគត់​ស្រគំ គិត​តែ​កិច្ច​ការ​របស់​ខ្លួន និង​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង ដូច​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នាបាន​រស់​នៅ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​អ្នក​ខាង​ក្រៅ ហើយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ណា​ឡើយ។

១ ថេស្សាឡូនិក 4:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បងប្អូន​វិញ យើង​មិន​ចាំបាច់​សរសេរ​មក​ទូន្មាន​បងប្អូន​ទេ ដ្បិត​បងប្អូន​បាន​រៀន​ពី​ព្រះ‌ជាម្ចាស់​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បងប្អូន​បាន​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្តែ បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា សូម​ស្រឡាញ់​ឲ្យ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។ ចូរ​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់‌ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បងប្អូន​រួច​ស្រេច​ហើយ។ ធ្វើ​ដូច្នេះ អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​នឹង​គោរព​បងប្អូន ហើយ​បងប្អូន​ក៏​លែង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ទៀត​ផង។

១ ថេស្សាឡូនិក 4:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ អ្នក​រាល់​គ្នា​ក៏​ស្រឡាញ់​ដល់​អស់​ទាំង​ពួក​បង​ប្អូន នៅ​គ្រប់​ក្នុង​ស្រុក​ម៉ាសេដូន​ដែរ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​នោះ កាន់​តែ​ខ្លាំង​ឡើង​ចុះ ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត នឹង​នៅ​ដោយ​ស្រគត់‌ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដូច​ជា​យើង​ខ្ញុំ​បាន​បង្គាប់​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ។