១ ថេស្សាឡូនិក 4:11-12
១ ថេស្សាឡូនិក 4:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅយ៉ាងត្រឹមត្រូវនៅចំពោះអ្នកខាងក្រៅ ហើយមិនត្រូវពឹងផ្អែកលើអ្នកណាឡើយ។
១ ថេស្សាឡូនិក 4:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរយកចិត្តទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។ ធ្វើដូច្នេះ អ្នកដែលមិនមែនជាគ្រិស្តបរិស័ទនឹងគោរពបងប្អូន ហើយបងប្អូនក៏លែងត្រូវការឲ្យគេជួយទៀតផង។
១ ថេស្សាឡូនិក 4:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយខំប្រឹងឲ្យអស់ពីចិត្ត នឹងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង ដូចជាយើងខ្ញុំបានបង្គាប់ហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយគួរគប្បី ដល់មនុស្សខាងក្រៅ ឥតត្រូវការអ្វីឡើយ។