១ ថេស្សាឡូនិក 4:1-2
១ ថេស្សាឡូនិក 4:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងសូមទូន្មានអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា អ្នករាល់គ្នាបានរៀនពីយើងអំពីរបៀបរស់នៅ ឲ្យបានគាប់ព្រះហឫទ័យព្រះយ៉ាងណា អ្នករាល់គ្នាកំពុងធ្វើការនេះយ៉ាងណា សូមឲ្យអ្នករាល់គ្នារស់នៅយ៉ាងនោះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ដ្បិតអ្នករាល់គ្នាស្គាល់ពាក្យទូន្មានដែលយើងបានប្រគល់មកអ្នករាល់គ្នា តាមរយៈព្រះអម្ចាស់យេស៊ូវ ជាយ៉ាងណាហើយ។
១ ថេស្សាឡូនិក 4:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ នៅទីបំផុត យើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត! បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូយ៉ាងណា។
១ ថេស្សាឡូនិក 4:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយសោតទៀត បងប្អូនអើយ យើងខ្ញុំអង្វរ ហើយទូន្មានដល់អ្នករាល់គ្នា ក្នុងព្រះអម្ចាស់យេស៊ូវថា ចូរដើរតាមដែលគួរគប្បី ដើម្បីឲ្យបានគាប់ដល់ព្រះហឫទ័យព្រះកាន់តែខ្លាំងឡើង ដូចជាបានទទួលបង្គាប់ពីយើងខ្ញុំរួចហើយ ដ្បិតអ្នករាល់គ្នាស្គាល់សេចក្ដីបញ្ញត្តដែលយើងខ្ញុំបានប្រគល់មកអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់យេស៊ូវហើយ