១ ថេស្សាឡូនិក 2:2 - Compare All Versions

១ ថេស្សាឡូនិក 2:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប៉ុន្តែ ក្រោយ​ដែល​យើង​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ​យ៉ាង​អាម៉ាស់​នៅ​ក្រុង​ភីលីពនោះ​មក ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ យើង​មាន​ចិត្ត​ក្លា‌ហាន ដោយ‌សារ​ព្រះនៃ​យើង ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ទោះ​ជា​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ។

១ ថេស្សាឡូនិក 2:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បងប្អូន​ជ្រាប​ស្រាប់ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះអង្គ​ដល់​បងប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

១ ថេស្សាឡូនិក 2:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ នឹង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ‌សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្ដី​ត‌យុទ្ធ​ជា​ច្រើន​ផង