១ ថេស្សាឡូនិក 1:4-6

១ ថេស្សាឡូនិក 1:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ​អើយ យើង​ដឹង​ថា ព្រះ​អង្គបាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ព្រោះ​ដំណឹង​ល្អ​ដែល​យើង​បាន​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ត្រឹម​តែដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំងចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រភេទ​ណាក្នុង​ចំណោម​អ្នក​រាល់​គ្នា សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ក៏​បាន​យក​តម្រាប់​តាម​យើង និង​តាម​ព្រះ‌អម្ចាស់ ដ្បិត​ទោះបើ​មាន​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​អំណរ មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធដែរ

១ ថេស្សាឡូនិក 1:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ដឹង​ហើយ​ថា ព្រះអង្គ​បាន​ជ្រើស​រើស​បងប្អូន ដ្បិត​យើង​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បងប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​ឫទ្ធា‌នុភាព មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​មាន​ចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បងប្អូន យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា​សម្រាប់​ជា​ប្រយោជន៍​បងប្អូន ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។ បងប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​ព្រះ‌អម្ចាស់ គឺ​ទោះ​បី​បងប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​មាន​អំណរ​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែរ។

១ ថេស្សាឡូនិក 1:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន ដែល​ព្រះ‌ទ្រង់​ស្រឡាញ់​អើយ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​បាន​រើស​តាំង​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ‌ចេស្តា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្ដី​ជំនឿ​ដ៏​មោះ‌មុត​ជា​ខ្លាំង​ថែម​ទៀត​ផង ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំណើរ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា សំរាប់​នឹង​ជួយ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ ហើយ​នឹង​ព្រះ‌អម្ចាស់ ដោយ​បាន​ទទួល​ព្រះ‌បន្ទូល ដោយ​សេចក្ដី​អំណរ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង