១ ថេស្សាឡូនិក 1:2-3 - Compare All Versions

១ ថេស្សាឡូនិក 1:2-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

យើងតែង​តែ​អរ​ព្រះ‌គុណ​ព្រះ​ជា‌និច្ចសម្រាប់​អ្នក​រាល់​គ្នា ហើយ​តំណាល​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច ដោយ​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​ជា​ព្រះ‌វរ‌បិតា​របស់​យើង ពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពី​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់​ខ្ជួនដែល​អ្នក​រាល់​គ្នា​មាន ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

១ ថេស្សាឡូនិក 1:2-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យើង​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច ហើយ​នៅ​ពេល​យើង​អធិស្ឋាន យើង​តែង​នឹក​គិត​ដល់​បងប្អូន​ជា​ដរាប។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បងប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បងប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បងប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។

១ ថេស្សាឡូនិក 1:2-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ហើយ​កាល​ណា​យើង​ខ្ញុំ​អធិស្ឋាន នោះ​ក៏​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ដោយ​នឹក​ចាំ​ជា​ដរាប ពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្ដី​ជំនឿ នឹង​ពី​ការ​នឿយ‌ហត់ ដែល​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មាំ‌មួន ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​ផង