១ សាំយូអែល 9:3-5
១ សាំយូអែល 9:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សម័យនោះ ហ្វូងលារបស់គីស ជាឪពុកលោកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅលោកសូលជាកូនថា៖ «ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ»។ ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។ ពេលបានទៅដល់ស្រុកស៊ូភហើយ នោះលោកសូលនិយាយទៅបាវដែលទៅជាមួយថា៖ «ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកខ្ញុំលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង»។
១ សាំយូអែល 9:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីស ជាឪពុករបស់លោកសូល វង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសូល ជាកូនថា៖ «ចូរនាំអ្នកបម្រើម្នាក់មក ហើយទៅតាមរកលាញីទាំងនោះចុះ»។ លោកសូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកលាពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ហើយទៅស្រុកបេនយ៉ាមីន ក៏នៅតែរកពុំឃើញដដែល។ កាលទៅដល់តំបន់ស៊ូភ លោកសូលពោលទៅកាន់អ្នកបម្រើ ដែលមកជាមួយថា៖ «ចូរយើងត្រឡប់ទៅផ្ទះវិញ ក្រែងលោឪពុករបស់ខ្ញុំលែងគិតដល់លាញីទាំងនោះ ហើយបែរជាព្រួយបារម្ភពីពួកយើងវិញ»។
១ សាំយូអែល 9:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សម័យនោះហ្វូងលារបស់គីស ជាឪពុកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅសូល ជាកូនថា ចូរឯង នឹងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម នឹងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។ លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង