១ សាំយូអែល 9:19-21
១ សាំយូអែល 9:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះលោកសាំយូអែលឆ្លើយថា៖ «គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅទីខ្ពស់មុនខ្ញុំចុះ ដ្បិតអ្នកត្រូវបរិភោគជាមួយខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើង ខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនឹងប្រាប់ពីគ្រប់ទាំងសេចក្ដីដែលអ្នកប៉ងក្នុងចិត្តដែរ ឯហ្វូងលាដែលបានវង្វេងបាត់បីថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ មួយទៀត តើសេចក្ដីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសម្រេចលើអ្នកណា តើមិនសម្រេចលើអ្នក និងគ្រួសារឪពុកអ្នកទេឬ?» តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។
១ សាំយូអែល 9:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលមានប្រសាសន៍តបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែក ខ្ញុំនឹងជម្រាបលោកនូវអ្វីៗដែលលោកចង់ដឹង រួចសឹមលោកអញ្ជើញទៅចុះ! សូមកុំព្រួយបារម្ភនឹងលាញី ដែលវង្វេងបាត់កាលពីបីថ្ងៃមុននោះឡើយ ដ្បិតគេរកវាឃើញវិញហើយ។ ប៉ុន្តែ សូមជ្រាបថា បំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនអ៊ីស្រាអែល គឺលោក និងគ្រួសាររបស់លោកទាំងមូលតែម្ដង»។ លោកសូលតបវិញថា៖ «ហេតុអ្វីបានជាលោកមានប្រសាសន៍មកខ្ញុំដូច្នេះ? ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយអំបូររបស់ខ្ញុំបាទក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរ»។
១ សាំយូអែល 9:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសាំយូអែលឆ្លើយថា គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅឯទីខ្ពស់មុនខ្ញុំចុះ ដ្បិតត្រូវឲ្យអ្នកបរិភោគជាមួយនឹងខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើងខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនឹងប្រាប់ពីគ្រប់ទាំងសេចក្ដីដែលអ្នកប៉ងក្នុងចិត្តដែរ ឯហ្វូងលាដែលបានវង្វេងបាត់៣ថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ ១ទៀត តើសេចក្ដីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសំរេចលើអ្នកណា តើមិនសំរេចលើអ្នក នឹងពួកគ្រួឪពុកអ្នកទេឬអី តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។